លោកបណ្ឌិត ផុន កសិកា បាននាំទឹកគោតេជោសែនឬស្សីត្រឹបចែកជូនកុមារកំព្រាសន្តិភាពទី១

កាលពីព្រឹកថ្ងៃអាទិត្យ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០១៩​ លោកបណ្ឌិត​ ផុន​ កសិកា​ ប្រធា​នស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រ​សង្គម​ និងជាតំណាងរបស់ដ៏ខ្ពស់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ​ សុខ​ ទូច​ ប្រធានរាជបណ្ឌិត្យ​​សភាកម្ពុជា​ និងក្រុមការងារ បាននាំយកអំណោយជា«ទឹកដោះគោតេជោសែន​ ឬស្សីត្រឹប» ចំនួន៥០លីត្រ ទៅចែកជូនកុមារកំព្រាចំនួន៣៥នាក់ ព្រមទាំងបុគ្គលិក លោកគ្រូ អ្នកគ្រូ ដែលកំពុងជួយមើលខុសត្រូវបីបាច់ថែរក្សា និងបង្ហាត់បង្រៀនកុមារនៅទីនោះមានចំនួន១៥នាក់ ដែលកំពុងស្នាក់នៅមជ្ឈ​មណ្ឌល​កុមារសន្តិភាពទី១ ស្ថិតនៅភូមិស្រែអំពិល​ ឃុំឈើទាល​ ស្រុក កៀនស្វាយ​ ខេត្តកណ្ដាល ដែលកំពុងជួបការលំបាក​។​

ជាមួយគ្នានេះដែរ លោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីប្រធា​នស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រ​សង្គម​ បានជួបសំណេះ​សំណាល  និងផ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយឯកឧត្តតែងតែយកចិត្តទុក្ខចំពោះប្អូនៗកុមារ និង លោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់បង្រៀននៅទីនេះ។  ក្នុងមតិសំណាលនេះ លោក បណ្ទិត ប្រធានស្ថិទី បានធ្វើការណែនាំ និងបទពិសោធន៍កន្លងដល់កុមារកំព្រា ដើម្បីមានអនាគត និងការងារល្អ ប្អូនៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវជួយធ្វើការមេដោះ ត្រូវចេះអនាម័យ ត្រូវចេះរួបរួមសាមគ្គីគ្នា ត្រូវគោរពស្រឡាញ់គ្នាទៅវិញទៅមកដូចបងប្អូនតែមួយ ពិសេសត្រូវគោរពការប្រៀនប្រដៅរបស់ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលនៅទីនេះ។ បន្ទាប់មកប្រធានស្តីទី និងក្រុមការងារបានចែកជូនទឹកដោះគោស្រស់តេជោសែន​ ឬស្សីត្រឹបដល់ប្អូនៗកុមារកំព្រា និងលោកគ្រូ អ្នកគ្រូ ពិសារជុំគ្នាដោយភាតរភាព​ និងក្តីរីករាយ។

ជាចុងក្រោយដោយ​សារទឹកដោះតេជោសែន​ ឬស្សីត្រឹប មានរសជាតិឆ្ងាញ់ និងដើម្បីបំប៉នសុខភាព និងភាពលូតលាស់ដល់កុមារកំព្រាដែលកំពុងស្នាក់នៅមណ្ឌល លោកប្រធានមជ្ឈ​មណ្ឌល​កុមារសន្តិភាពទី១ បានកុម្ម៉ង់ទិញទឹកដោះតេជោសែន​ ឬស្សីត្រឹប តាមរយៈលោកបណ្ឌិត ផុត កសិកា ប្រធានសី្តទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រ​សង្គម ចំនួន១២លីត្រ ជារៀងរាល់ថ្ងៃចុងសប្តាហ៍ជាប្រចាំ។

Be the first to comment

Leave a Reply

Your email address will not be published.


*