សមាជិកស្រាវជ្រាវសម្ភាសន៍ប្រជាពលរដ្ឋឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តា

នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ សមា​ជិកស្រាវជ្រាវគម្រោង ស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» នៃ​វិទ្យាស្ថាន​មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម រួមមាន លោកបណ្ឌិត ផុន កសិកា, លោក ឈឿន សាវន, លោក យិន ពោ, លោក លី តុង និង លោក សាន ចេង បានចុះសិក្សាស្រាវជ្រាវ ស្វែងយល់ពីបច្ចេកទេស និងបញ្ហាទាំងឡាយទាក់ទងនឹងការដាំបន្លែរបស់ប្រជាពលរដ្ឋនៅសហគមន៍ដាំបន្លែ ក្នុងឃុំព្រែកតាម៉ាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងគោលបំណងប្រមូលទិន្នន័យរួមសម្រាប់ស្វែងរកលទ្ធភាព​ដោះស្រាយ​ជួយ​ដល់ប្រជាកសិករដាំបន្លែ និងរួមចំណែកកាត់បន្ថយបរិមាណបន្លែនាំចូលពីក្រៅប្រទេស។

Be the first to comment

Leave a Reply

Your email address will not be published.


*