ការប្រជុំក្រុមការងាររៀបចំសម្ពោធន៍មហោស្រពនៅរាជបណ្ឌិត្យសភាកម្ពុជា

កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ក្រុមការងាររៀបចំគម្រោង​អភិវឌ្ឍន៍សិល្បៈសម្ដែងក្នុងរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំការប្រជុំដើម្បីរៀបចំពិធីសម្ពោធន៍មហោស្រពនៅរាជបណ្ឌិតកម្ពុជា ដែលមានការចូលរួមពីឯកឧត្តមបណ្ឌិត យង់ ពៅ, ឯកឧត្តមបណ្ឌិត ខែក វីរៈ, លោកបណ្ឌិត ផុន កសិកា, លោក អ៊ោក ប៊ុនធឿន, លោក នេត ចំរើន និង កញ្ញា តាកេត ស័កដា។

កិច្ចប្រជុំបានពិភាក្សាគ្នាលើចំណុចដូចខាងក្រោម៖

-កាលបរិច្ឆេទត្រូវលើកទៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ព្រោះសិល្បករ សិល្បការានី រវល់នៅថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២០
-រៀបចំគម្រោងផែនការមុននឹងសម្ដែងសិល្បៈនៅថ្ងៃសម្ពោធន៍មហោស្រព ដូចតទៅ៖
១-សម្ភារៈសម្រាប់ផ្សាយពានិជ្ជកម្ម មានដូចជា៖ ធ្វើឡូហ្គូ3D, បង្កើតវីដេអូខ្លីពានិជ្ជកម្ម, បង្កើតFacebook (កញ្ញា តាកេត ស័កដា ជាអ្នកទទួលផុសព័ត៌មាន), ធ្វើបដាផ្សាយ, បង្កើតYouTube….ជាដើម។
២-ក្រុមការងារ ដូចជា៖ សន្តិសុខ, ពិធីបើក, ធ្វើលិខិតអញ្ជើញ
៣-ក្រុមសម្ដែង (ការងារលោកគ្រូ អ៊ោក ប៊ុនធឿន)
៤-ក្រុមអ្នកទីផ្សារ៖ ថតវីដេអូ, កាត់ត, រចនា ធ្វើផែនការចំណាយ
៥-ធ្វើសន្និសិទ្ធកាសែតមុនថ្ងៃសម្ពោធន៍
-រៀបចំគម្រោងផែនការពេលសម្ដែង៖ -ផ្សាយបន្តផ្ទាល់តាមកាមេរ៉ា, Facebook page, YouTube
-រៀបចំក្រោយសម្ដែង៖ កាត់តវីដេអូ រូបភាព, ចាក់ផ្សាយតាម Facebook, និង YouTube

ការងារមួយចំនួនត្រូវការចំណាយថវិកា។ លោក នេត ចំរើន នឹងសរសេរគម្រោងដែលមានខ្ទង់ចំណាយ​ដាក់ជូនថ្នាក់ដឹកនាំ​រាជ​បណ្ឌិត្យ​សភាកម្ពុជា។កិច្ចប្រជុំពិភាក្សារៀបចំដំណើការគម្រោងស្រាវជ្រាវ ស្ដីពី
« ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា៖ បញ្ហាប្រឈម ទីផ្សារការងារ និងដំណោះស្រាយសម្រាប់ឧស្សាហកម្ម៤.០

 

Be the first to comment

Leave a Reply

Your email address will not be published.


*