តាមរយៈលោកមេភូមិព្រៃដក់ពរ លោកបណ្ឌិត ផុន កសិកា និងក្រុមការងារបានឧបត្ថម្ភថវិកាដល់គ្រួសារក្រីក្រ និងចាស់ជរា

កាលពីថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០  លោក បណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ព្រមទាំងក្រុមការងារចុះជួយភូមិព្រៃដក់ពរ បាននាំអំណោយជាថវិកា​ឧបត្ថម្ភដល់គ្រួសារពិការចាស់ជរា ដែលកំពុងជួបទុក្ខលំបាកចំនួនពីរគ្រួសារ (លោក ម៉ាញ ធឿន ភេទប្រុស អាយុ៦០ឆ្នាំ ពិការជើង និងលោកយាយ បុល សូល ភេទស្រី អាយុ ៨០ឆ្នាំ ពិការភ្នែក) តាមរយៈលោកមេភូមិ  ដើម្បីរួមចំណែកដោះស្រាយ​ទុក្ខលំបាក​របស់ពួកគាត់បានមួយរយៈផងដែរ ដោយក្នុងមួយគ្រួសារទទួលបានការឧបត្ថម្ភចំនួន១០០.០០០រៀល (មួយរយពាន់រៀលគត់)។

លោក ម៉ាញ ធឿន និង លោកយាយ បុល សូល ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក បណ្ឌិតប្រធានសី្តទីវិទ្យាស្ថាន និងក្រុមការងារទាំងអស់ ជួបនូវពុទ្ធពរ បួនប្រការ គឺ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Be the first to comment

Leave a Reply

Your email address will not be published.


*