នាយកដ្ឋានកិច្ចការទូទៅមានភារកិច្ចដូចខាងក្រោម៖

នាយកដ្ឋានកិច្ចការទូទៅ មានភារកិច្ចដូចខាងក្រោម៖

  1. គ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុរបស់វិទ្យាស្ថាន
  2. សហការជាមួយនាយកដ្ឋានពាក់ព័ន្ធក្នុងការរៀបចំផែនការរបស់វិទ្យាស្ថាន
  3. រៀបចំកម្មវិធីការងារប្រចាំថ្ងៃនិងប្រចាំសប្ដាហ៍ជូនប្រធានវិទ្យាស្ថាន
  4. តាមដាននិងសម្របសម្រួលការអនុវត្ដការងាររបស់នាយកដ្ឋានជំនាញនានារបស់វិទ្យាស្ថាន
  5. រាយការណ៍ព័ត៌មានដែលពាក់ព័ន្ធនឹងវិទ្យាស្ថានជូនថ្នាក់ដឹកនាំវិទ្យាស្ថាន
  6. សម្របសម្រួលរាល់សកម្មភាពរដ្ឋបាលរបស់វិទ្យាស្ថានជាមួយរាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងស្ថាប័នពាក់ព័ន្ធ
  7. គ្រប់គ្រងសារពើភណ្ឌក្នុងវិទ្យាស្ថាន
  8. រៀបចំនិងបូកសរុបរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំរបស់វិទ្យាស្ថាន
  9. សហការជាមួយនាយកដ្ឋានពាក់ព័ន្ធក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់វិទ្យាស្ថាន ការបោះពុម្ពផ្សាយ ការងារព័ត៌មាន ការរៀបចំវេទិកាវិទ្យាសាស្ត្រនានា ការតម្កល់ឯកសារ និងកិច្ចការបណ្ណាល័យរបស់វិទ្យាស្ថាន
  10. រៀបចំនិងទទួលបដិសណ្ឋារកិច្ចភ្ញៀវជាតិនិងអន្ដរជាតិ
  11. អនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន។

Be the first to comment

Leave a Reply

Your email address will not be published.


*