សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានមនុស្សសាស្រ្ត និង វិទ្យាសាស្រ្តសង្គម

របាយការណ៍ដែលបានរៀបចំឡើងដោយវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជានៅក្នុង «សន្​និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ៤រោច ដល់ថ្ងៃពុធ ទី៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាព​របស់​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជា អនុប្រធានប្រចាំការនៃក្រុមប្រឹក្សា​បណ្ឌិត្យ​សភា​ចារ្យ។វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម មានបេសកកម្មសិក្សាស្រាវជ្រាវ ចងក្រងបណ្ដុះបណ្ដាល រៀប​ចំ​សន្និសីទ និងបោះពុម្ពផ្សាយ លើវិស័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។

វិទ្យាស្ថាននេះ ដឹកនាំដោយអគ្គនាយកស្ដីទី១រូប អគ្គនាយករង១រូប និងមាននាយកដ្ឋានជំនាញចំនួន៨ និងនាយករដ្ឋបាលចំនួន១ ដែលមានការិយាល័យសរុបចំនួន ២៩ការិយាល័យ។ នាយកដ្ឋានចំណុះរួមមាន៖

១-នាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិទ្យា

២-នាយក​ដ្ឋាន​ធម្មសាស្រ្តនិងចរិយាសាស្ត្រ

៣-នាយកដ្ឋាននរវិទ្យានិងជាតិពន្ធុវិទ្យា

៤-នាយកដ្ឋាននីតិសាស្ត្រ

៥-នាយកដ្ឋានប្រវត្តិវិទ្យានិងវិទ្យាសាស្ត្រនយោបាយ

៦-នាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម ៧-នាយកដ្ឋានវិទ្យាសាស្រ្តសេដ្ឋកិច្ច

៨-នាយកដ្ឋានវិទ្យាសាស្ត្រអប់រំ។

សមិទ្ធផលឆ្នាំ២០១៨
– ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ពីការកកើតរដ្ឋ​រហូត​​ដល់ឆ្នាំ២០០០
– សក្តានុពលនិងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា- សន្ទានុក្រមទេសចរណ៍
– គម្រោងផលិតវីដេអូឯកសារ “ឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឬស្សីត្រឹប“រាជបណ្ឌិត្យសភាកម្ពុជា”
-សិក្ខាសាលា បាន១លើកដោយមានកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជាសង្គតិភាពនៃព្រះពុទ្ធសាសនា ដើមី្បពង្រឹងនិងអភិវឌ្ឍ​វិស័យ ពុទ្ធចក្រនិងអាណាចក្រក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន៖ ការពង្រឹងសង្ឃវិន័យកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ (លោក មាឃ សារី )
– ការចូលរួមសិក្ខាសាលាជាតិនិងអន្តរជាតិ
ក- ជាវាគ្មិន
១)វេទិកាវិទ្យាសាស្រ្តខួបអនុស្សាវរីយ៍៦០ នៃទំនាក់ទំនងកម្ពុជា‑ចិន រៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានៅ​ភ្នំពេញ ថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៨។ (បណ្ឌិតសភាចារ្យ សោម សុមុនី)
២) សន្និសីទប្រចាំឆ្នាំរបស់ VASS-RAC-LASS នៅហាឡុង ប្រទេសវៀតណាម។ ប្រធានបទ៖ ការរឹតចំណងសាមគ្គីភាពដោយវៀត​ណាមជួយស្តារវិស័យឧត្តមសិក្សានៅ កម្ពុជាក្រោយឆ្នាំ១៩៧៩។
៣) បទបង្ហាញស្តីពីកូរ៉េខាងជើងត្រង់របត់ប្រវត្តិសាស្រ្ត “ការសង្កេតសេដ្ឋកិច្ចនិង​សង្គមកិច្ច” នៅរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។ (បណ្ឌិត ព្រុំ ទេវី)
៤)វេទិកាវិទ្យាសាស្រ្តខួបអនុស្សាវរីយ៍៦០ នៃទំនាក់ទំនងកម្ពុជា‑ចិន រៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានៅ​ភ្នំពេញ ថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៨។ ប្រធានបទ៖កម្ពុជានិងចិនក្នុងវិស័យសេដ្ឋកិច្ច។
៥) សន្និសីទប្រចាំឆ្នាំរបស់ VASS-RAC-LASS នៅហាឡុង ប្រទេសវៀតណាម។ ប្រធានបទ៖ មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងឡាវ។ (បណ្ឌិត ព្រំ ទេវី)
៦) សន្និសីទស្តីពីការផ្លាស់ប្តូរប្រជាសាស្រ្ត ចំណាកស្រុក និងការអភិវឌ្ឍន៍ប្រកប​ដោយ​ ចីរភាព រៀបចំដោយវិទ្យា​ស្ថាន​សង្គម​វិទ្យានៃបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមវៀតណាម នៅហាណូយ ប្រទេសវៀតណាម ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
៧-វេទិកាអន្តរជាតិស្ដីពី «ការសិក្សាប្រទេសនិងតំបន់»​ក្នុងឱកាសខួប១១ឆ្នាំនៃ​កិច្ចសហប្រតិបត្តិការ អប់រំចិន-អាស៊ាន នៅខេត្តគួយ​ចូវ ប្រទេសចិន នាថ្ងៃទី ២៦-២៧ ខែកក្កដា ឆ្នាំ២០១៨។(បណ្ឌិត ជា វណ្ណី) ទំនាក់ទំនងកម្ពុជាចិន និងការផ្លាស់ប្តូរសន្និសីទអាសុី​លើកទី៤ ស្តីពីភូមិវិទ្យា ការងើបឡើងនៃទ្វីបអាស៊ីនិងភូមិសាស្រ្តយើង​ នៅខេត្តគ័ងចូវ ប្រទេសចិន ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។​(លោក ហៃ សុគន្ធា)

ថ្នាក់ដឹកនាំវិទ្យាស្ថានក៏បាននិពន្ធសៀវភៅ និងអត្ថបទដូចជា៖
ក- មូលដ្ឋានគ្រឹះសេដ្ឋកិច្ច  – ទស្សនវិជ្ជា នយោបាយ និងសេដ្ឋកិច្ច- សេដ្ឋកិច្ចក្រៅប្រព័ន្ធ – យុវជននិងការផ្សព្វផ្សាយគ្រឿងស្រវឹង- អក្សរសិល្ប៍អណ្តែតអណ្តូងនិយមនិងតថនិយម -ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាតាមកាល ប្បវត្តិ(ពីការកើតអរិយធម៌​រហូត​ដល់ ឆ្នាំ២០០០)-ប្រវត្តិសាស្រ្តប្រទេសកម្ពុជាក្រោយសម័យអង្គរ-ការផ្តល់ជំនួយសហរដ្ឋអាម៉េរិកមកឱ្យប្រទេស​ កម្ពុជាពីឆ្នាំ​១៩៥០ដល់ឆ្នាំ១៩៦៣-វប្បធម៌ប្រពៃណីជនជាតិចារ៉ាយ- Anthropology of Religion – Hinduism-ភូមិវិទ្យាអាស៊ី​អាគ្នេយ៍-​មនុស្សចាស់នៅកម្ពុជា៖ បញ្ហាប្រឈម មូលហេតុ ផលប៉ះ​ពាល់ និងដំណោះស្រាយ- ប្រព័ន្ធអប់រំនៅក្នុងប្រទេស​កម្ពុជា-សក្ដានុពល​ធនធានរ៉ែនៃខេត្តព្រះវិហារ – បរិស្ថានអប់រំអនុវិទ្យាល័យទីក្រុងសៀមរាប-ទឹកភ្លៀង-ស្ថានភាពទូទៅរបស់ខេត្ត​កំពត- រដ្ឋបាល​សាធា​រណៈ​កម្ពុជា- ស្ថាប័ននយោបាយកម្ពុជា- អរិយធម៌ខ្មែរ
ខ- អក្សរសិល្ប៍តន្តីបទសម្ភាសន៍ ៖ការរៀបចំគម្រោងស្រាវជ្រាវស្តីពីទេសចរណ៍ ដោយ៖ បណ្ឌិត ព្រុំ ទេវី( Rac Media)ពិធីបុណ្យ​ចូល​​ឆ្នាំខ្មែរប្រពៃណីជាតិ ដោយ៖បណ្ឌិត ជា វណ្ណី(ទូរទស្សន៍ជាតិកម្ពុជា)ល្បែងប្រជាប្រិយខ្មែរ ដោយ៖បណ្ឌិត ជា វណ្ណី ពិធីបុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយ៖បណ្ឌិត ជា វណ្ណីល្បែងប្រជាប្រិយខ្មែរ ដោយ៖បណ្ឌិត ជា វណ្ណីស្ថានភាពប្រទេសកូរ៉េ​ខាងជើង ប៊ីធីវី ដោយ៖បណ្ឌិត ព្រុំ ទេវីសហគ្រាសធុនតូចនិងមធ្យម ដោយ៖បណ្ឌិត ព្រុំ ទេវីផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្ម ដោយ៖ បណ្ឌិត ព្រុំ ទេវីពិធីបុណ្យភ្ជុំបិណ្ឌ ដោយ៖បណ្ឌិត ជា វណ្ណី កថិនទាន ដោយ ឃិន យ៉ង់ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងទូក ង វែងជាងគេ ដោយ ៖បណ្ឌិត ជា វណ្ណីបទវិភាគ ៖ គ្រប់មុខទំនិញលើកលែងសព្វាវុធអត្ថបទវិទ្យាសាស្រ្ត៖ មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងកិច្ចសហ​ប្រតិបត្តិការ​ជាមួយវៀតណាមនិងឡាវ (ដោយ បណ្ឌិត ព្រុំ ទេវី)។

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*