លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីបន្តដឹកនាំការប្រជុំសមាជិកគម្រោងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ លោកបណ្ឌិត ផុន កសិកា ប្រធាន​ស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានដឹកនាំការប្រជុំបន្ទាន់មួយស្ដីពីការប្ដូរគម្រោងស្រាវជ្រាវ​នៃវិទ្យា​ស្ថាន ដែល​គម្រោង«ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា៖ បញ្ហាប្រឈម ទីផ្សារការងារ និងដំណោះស្រាយ​សម្រាប់​ឧស្សា​ហកម្ម៤.០ (Cambodia’s Technical and Vocational Training: Challenges, Employment and Solutions for Industrial 4.0» ត្រូវប្ដូរមកជាការស្រាវជ្រាវគម្រោង «ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើសង្គម-សេដ្ឋកិច្ចកម្ពុជា (Impacts of Covid-19 Crisis on Cambodia’s Socio-Economy)»។ គម្រោងស្រាវជ្រាវ «ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើសង្គមនិងសេដ្ឋកិច្ចកម្ពុជា (Impacts of Covid-19 Crisis on Cambodia’s Socio-Economy)» គឺជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ផ្ដល់ដល់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម សម្រាប់អនុវត្តក្នុងឆ្នាំ២០២០នេះឱ្យ​ស្របនឹង​ស្ថាន​ការណ៍មេរោគរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោកនិងប្រទេសកម្ពុជា សម្រាប់ជាមេរៀននិងបទពិសោធន៍សម្រាប់​ប្រជា​ជន​កម្ពុជានិងប្រទេសកម្ពុជា ត្រៀមខ្លួននិងទប់ស្កាត់បញ្ហាដែលកើតចេញពីបញ្ហាមេរោគរាតត្បាតកូវីដ-១៩នេះ។

Be the first to comment

Leave a Reply

Your email address will not be published.


*