លោកបណ្ឌិត ផុន កសិកា ប្រធានសី្តទីប្រជុំក្រុមការងារគម្រោងបន្លែ ដើម្បីរៀបចំផែនការមុនពេលចុះបេសកកម្ម

នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩ ព្រឹក នៅ​បន្ទប់​​​ប្រជុំរបស់វិទ្យាស្ថាន មានរៀបចំប្រជុំសមាជិក​ស្រាវ​ជ្រាវគម្រោងបន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និង​ដំណោះ​​ស្រាយ» ដើម្បីត្រៀមលក្ខណៈចុះប្រមូលទិន្នន័យនៅ​ខេត្ត​រតនៈគីរីឱ្យបានជោគជ័យដូចការរំពឹងទុក ដែលមានថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៥រូប គឺ លោក​​បណ្ឌិត ផុន កសិកា លោក ឈឿន សាវន លោក យិន ពោ លោក នេត ចំរើន  លោក សាន ចេង  និងលោកស្រីបណ្ឌិត ជា វណ្ណី ត្រូវចុះ​បំពេញ​បេ​សក​កម្មរយៈពេល៥ថ្ងៃ គឺចាប់ពី​ថ្ងៃទី៧ ដល់ទី ១១ ខែ ឧសភា ឆ្នាំ២០២០ ដឹកនាំ​ដោយលោកបណ្ឌិត ផុន កសិកា ប្រធានសី្តទីនៃ​វិទ្យា​ស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យា​សាស្រ្ត​សង្គម។

 

Be the first to comment

Leave a Reply

Your email address will not be published.


*