លោកបណ្ឌិត ផុន កសិកា​ ប្រធានសី្តទីដឹកនាំក្រុមការងារគម្រោងបន្លែ ជួបសម្ភាសន៍ជាលោកប្រធានផ្សារដើមគ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារ​ស្រាវ​ជ្រាវគម្រោង «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» បានបន្តចុះសិក្សាស្រាវជ្រាវ​បន្លែ​នៅផ្សារ​ដើម​​គក្នុង​រាជ​ធានីភ្នំពេញ ដែលជាទីតាំងលក់បន្លែបោះដុំផង និងលក់រាយផង លក់បន្លែនាំមកពីបណ្ដា​ខេត្តនានាក្នុង​ប្រទេស​កម្ពុជា និង បន្លែនាំ​ចូលពីប្រទេសវៀតណាម ចិន និង ថៃ។ ក្រុមការងារបានជួបសម្ភាសន៍បុគ្គលិកនៃគណៈកម្មការផ្សារ​ដើមគដើម្បីប្រមូល​ព័ត៌មាន​ស្​ដីអំពី​ប្រភេទបន្លែ ប្រភពនាំយកបន្លែ តម្លៃបន្លែ និងជួយសម្របសម្រួលដល់អ្នកលក់បន្លែអនុញាតឱ្យក្រុម​ការងារបាន​សម្ភាសន៍​​យកព័ត៌មាន។

 

Be the first to comment

Leave a Reply

Your email address will not be published.


*