លោកបណ្ឌិត ផុន កសិកា ទីប្រឹក្សាគម្រោង និងជាប្រធានស្ដីទីវមវស បានបន្តដឹកនាំក្រុមការងារគម្រោងសម្ភាសន៍បុគ្គលិកនៅសណ្ឋាគារ កូលា​បសភ្នំពេញ

នៅថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារស្រាវ​ជ្រាវ​គម្រោងស្តីពី«ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើសង្គម-​សេដ្ឋ​កិច្ច្ចកម្ពុជា» បន្ត​ចុះសិក្សាស្រាវជ្រាវស្វែងយល់​អំពីដំណើរការ​សណ្ឋា​គារ​​ក្នុង​ពេល​វិបត្តកូវីត១៩ ដោយធ្វើសម្ភាសន៍បុគ្គលិកនៅសណ្ឋាគារកូលា​បសភ្នំពេញ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌ​ចម្ការ​មន រាជធានីភ្នំពេញ។ ការចុះស្រាវជ្រាវនេះ ដឹកនាំដោយលោកបណ្ឌិត ផុន កសិកា ទីប្រឹក្សាគម្រោង និងជាប្រធាន ស្ដីទី​វិទ្យា​ស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួម​​ជាមួយក្រុមការងារគម្រោងមាន លោក លី តុង ប្រធានគម្រោង និងលោក មាឃ សារី អនុប្រធានគម្រោង។

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*