ក្រុមការងារស្រាវជ្រាវគម្រោងបន្លែ បន្តចុះប្រមូលទិន្នន័យបន្លែនៅផ្សារដើមគរ និងផ្សារនាគមាស

ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវគម្រោងស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហា​ប្រឈម និងដំណោះស្រាយ» បានចុះសិក្សាស្រាវជ្រាវបន្លែនៅផ្សារដើមគ, ផ្សារនាគមាស និងទីលក់បន្លែនៅ​តាមដងផ្លូវមុនីរ៉េត ក្នុងរាជធានីភ្នំពេញ ដែលជាទីតាំងលក់បន្លែបោះដុំ និងលក់រាយ បន្លែនាំមកពីបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា និង បន្លែនាំចូល​ពីប្រទេសវៀតណាម ចិន និង ថៃជាដើម។ ក្រុមការងារបានជួបសម្ភាសលោកចៅសង្កាត់ផ្សារដើមគ លោកប្រធានផ្សារនាគមាស បុគ្កលិកទទួលបន្ទុកបន្លែនៅផ្សារនាគមាស និងបុគ្គលិកផ្សារដើមគរ ដើម្បីប្រមូលព័ត៌មានស្ដីអំពីប្រភេទបន្លែ ប្រភពនាំយកបន្លែ តម្លៃបន្លែ ដោយមានអាជ្ញាធរជួយសម្របសម្រួលដល់អ្នកលក់បន្លែអនុញាតឱ្យក្រុមការងារបានសម្ភាសន៍ផងដែរ។ ដោយមានការ​សហ​ការណ៍ពីអាជ្ញារពាក់ព័ន្ធនេះហើយ ទើបក្រុមការងារគម្រោងមានលទ្ធភាពធ្វើសម្ភាសន៍អ្នកលក់ដូរក្នុងផ្សារដើមគរ និងផ្សារ​នាគមាស ព្រមទាំងម្ចាស់ឃ្លាំងស្ដុកបន្លែក្នុងសង្កាត់ផ្សារដើមគរ ដែលមានទីតាំងនៅក្បែរផ្សារនាគមាស និងផ្សារដើមគ ដើម្បីស្វែង​យល់អំពីប្រភេទបន្លែនាំចូល និងតម្លៃលក់ដុំ ក៏ដូចជាបញ្ហាប្រឈមនានាផងដែរ។

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*