ក្រុមការងារស្រាវជ្រាវគម្រោងនៃ វ.ម.វ.ស ជួបសម្ភាសន៍លោកស្រី ដោក ចន្ទី ជាមគ្គុទ្ទេសក៍ ទេសចរណ៍

នៅរសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ម៉ោង ១៤៖៣០នាទីតទៅ នៅសាលប្រជុំ វមវស រាជបណ្ឌិត្យសភាកម្ពុជា ក្រុមការងារស្រាវជ្រាវគម្រោង «ផលប៉ះពាល់នៃវិបត្តិ កូវីដ-១៩ លើសង្គម-សេដ្ឋកិច្ច កម្ពុជា» ធ្វើការសម្ភាសន៍ អំពីទេសចរណ៍ក្នុង បរិបទវិបត្តិកូវីដ១៩៖ ផលប៉ះពាល់ លើបិរមាណ និងគុណភាពភ្ញៀវ ទេសចរណ៍ និង​សេវាកម្ម ដោយធ្វើសម្ភាសន៍ លោកស្រី ដោក ចន្ទី ជាមគ្គុទ្ទេសក៍ ទេសចរណ៍ ថ្នាក់ជាតិ ជាអនុប្រធានក្រុម​មគ្គុទ្ទេស​ក៍ទេសចរណ៍​ភាសាចិន។ សមាសភាពចូលរួមការសម្ភាសន៍នេះ រួមមាន លោកបណ្ឌិត ផុន កសិកា ទីប្រឹក្សាគម្រោង និងជាប្រធាន ស្ដីទីវិទ្​យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្ត សង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោក លី តុង ប្រធាន គម្រោង និងលោក មាឃ សារី អនុប្រធានគម្រោង លោក ឃិន យ៉ង់ លោកបណ្ឌិត ប៉ាន់ វុត្ថា លោកបណ្ឌិត ហែម ឡាច សមាជិកគម្រោង។

Be the first to comment

Leave a Reply

Your email address will not be published.


*