ក្រុមការងារស្រាវជ្រាវគម្រោងបន្លែកម្ពុជា បន្តចុះសិក្សានៅច្រកព្រំដែនភ្នំដិន ខេត្តតាកែវ

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវគម្រោង «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និង​ដំណោះ​ស្រាយ» បានចុះសិក្សានៅច្រកព្រំដែនភ្នំដិន ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីសិក្សាពីលំហូរបន្លែវៀត​ណាមចូល​មក​ប្រទេស​កម្ពុជា​។ ក្រុមការងារបានការអនុញ្ញាតឱ្យចូលជួបលោកអភិបាលរងខេត្តតាកែវ, លោកស្រីអនុប្រធានមន្ទីរកសិកម្មខេត្តតាកែវ មន្ត្រី​តំណាង​មន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដូចជាមន្ត្រីគយនិងរដ្ឋករ ដើម្បីផ្ដល់ទិន្នន័យទាក់ទងនឹងការដាំដុះ បន្លែនៅខេត្តតាកែវ និងបន្លែនាំចូលពីប្រទេសវៀតណាម។ ក្រុមការងារក៏បានចុះសិក្សាផ្ទាល់ដល់ព្រំដែនភ្នំដិនដែលជាច្រក​ធំមួយ​នាំ​ចូលបន្លែពីប្រទេសវៀតណាមមកកម្ពុជា។ ក្រុមការងារស្រាវជ្រាវសង្កេតឃើញថា៖
-បន្លែវៀតណាមនៅបន្តនាំចូលមកប្រទេសកម្ពុជាដដែល ប៉ុន្តែក្នុងរូបភាពខុសគ្នាពីពេលមុនការរាតត្បាតជំងឺកូវីដ និងក្នុងពេលរាត​ត្បាត​ជំងឺកូវីដ។
-បរិមាណបន្លែដែលនាំចូលមានទំហំជាក់ស្ដែង​ច្រើនលើស​លប់ពី របាយការណ៍ដែលទទួលបានពី មន្ត្រីគយនិងរដ្ឋករ​សាខា​ខេត្ត​តាកែវ។
-បន្លែនាំចូលមានច្រើនប្រភេទដែលជាប្រភេទកសិករខ្មែរអាចដាំ បានដែរ។
-មានចេកប្រភេទចេកពងមាន់ និងណាំវ៉ា ក៏នាំចូលពីវៀតណាមតាម ច្រកនេះដែរ។
-មានបន្លែចិនដូចជា ស្ពៃបូកគោ និង ស្ពៃក្ដោប នាំចូលតាមច្រកភ្នំដិន នេះដែរ។
-មិនមានការត្រួតពិនិត្យសារធាតុគីមីពុលនៅជាប់បន្លែ មុននឹងនាំចូលមកប្រទេសកម្ពុជាទេ។

Be the first to comment

Leave a Reply

Your email address will not be published.


*