លោកបណ្ឌិតប្រធានស្តីទី និងក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ

កាលពីថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០  លោកបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងសង្គមសាស្រ្ត និងជាប្រធានក្រុមការងារថ្នាក់រដ្ឋាភិបាលជួយភូមិព្រៃដក់ពរ  និងសមាជិក​ពីររូបមាន  លោក ឃិន យ៉ង់  និងលោក សួ ប៉ុណ្ណារ៉ាត់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិព្រៃដក់ពរ  ឃុំត្រពាំង ធំខាងជើង ខេត្ត​តាកែវ។

ក្នុងឱកាសនេះ  លោកបណ្ឌិត ផុន កសិកា  និងក្រុមការងារ  បានជួបសំណេះសំណាលជាមួយ លោក មេឃុំ លោក មេភូមិ  លោកអនុភូមិព្រៃដក់ពរ  និងលោកស្រីជំនួយការភូមិ។ ក្នុងជំនួបសំណេះសំណាលនេះ លោកមេភូមិព្រៃដក់ពរ បានរាយការណ៍ជូនលោកស្តីទី ពីស្ថានភាពទូទៅរបស់ភូមិដក់ពរ ដូចតទៅ៖

  1. សមាជិកបក្សពីរគ្រួសារ បានបាត់សៀវភៅបក្ស គឺគ្រួសារលោក ប៊ិន វុទ្ធី និងគ្រួសារលោក រ៉ាយ វុទ្ធិន។ គ្រួសារទាំងពីរនេះ មានសមាជិកសរុបចំនួន៥នាក់។
  2. ស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិ មានភាពល្អប្រសើរ មិនមានក្មេងទំនើងបង្កការលំបាកនោះទេ។
  3. វិស័យកសិកម្ម បច្ចុប្បន្ននេះ ប្រជាជនភូមិព្រៃដក់ពរបានចាប់ផ្តើមសាបព្រោះស្រូវ និងដាំបន្លែបង្កាផ្សេងៗ សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ដូចជា ដាំត្រកួន ដាំដំឡូង ដាំអំពៅជាដើម។ល។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ផុន កសិកា និងក្រុមការងារបានចុះសួរសុខទុក្ខ ព្រមទាំងនាំអំណោយ​ជា​ថវិកា និងគ្រឿងបរិភោគមួយចំនួនជូនគ្រួ​សារ​កំពុងមានជីវភាពខ្វះខាតជួបការលំបាក ដូចតទៅ៖

  • ជូនលោក ម៉ាញ ធឿន ជាជនពិការជើងនូវថវិកាចំនួន៣០ ០០០ រៀល ទឹកដោះគោឆៅ១ឡូ មី៦កំប៉ុង និងត្រីខ ៣កំប៉ុង។
  • ជូនលោកយាយ ប៉ុល ស៊ូយ ចាស់ជរាពិការភ្នែក ទីទាល់ក្រដែលមានជន្មាយុ៨០ឆ្នាំ នូវថវិកា ៣០ ០០០ រៀល ទឹកដោះគោឆៅ ១ឡូ មី ៦កំប៉ុង ត្រីខ ៣កំប៉ុង និងចៅប្រុសកំព្រានៅជាមួយលោកយាយថវិកាចំនួន១០០០០រៀលផងដែរ ។
  • ចូលបុណ្យ៧ថ្ងៃ លោកយាយ សាយ សេម នូវថវិកាចំនួន ៥០ ០០០រៀល។
  • ជួយឧបត្ថម្ភថវិកាចំនួន៦០ ០០០រៀល ដល់លោក លោកស្រីជាប្រធាន អនុប្រធាន និងជំនួយការភូមិ សម្រាប់ប្រើប្រាស់ការងាររួមក្នុងភូមិផងដែរ។

Be the first to comment

Leave a Reply

Your email address will not be published.


*