កម្ពុជាខាតថវិកាជាង៤០០លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ លើការនាំជីចូលមកពីក្រៅប្រទេស

ក្រុមហ៊ុន ហ៊ុយយន់ អេហ្គ្រីខលឈ័រ (Huy Yun Agriculture Co.,Ltd) មានរោងចក្រផលិតជីធម្មជាតិ១ អាចផលិតជីបានពី ៧០តោន ទៅ១០០តោន ក្នុងមួយថ្ងៃ ដែលផលិតពីលាមកសត្វ (ជាពិសេសលាមកសត្វមាន់) និង កាកសំណល់ផ្សេងៗ ព្រមទាំងសារធាតុចំនួន១០មុខទៀត។
ក្នុងពេលដែលរោងចក្រនៃក្រុមហ៊ុន ហ៊ុយយន់ ផលិតជីបានពី ៧០តោន ទៅ ១០០ តោនក្នុង១ថ្ងៃ ស្មើនឹង ២៥០០០ តោន ទៅ ៣៥៦០០ តោន ក្នុង១ឆ្នាំ ជីដែលនាំចូលពីបរទេស (វៀតណាម និង ថៃ) មានចំនួនលើសពី ១ ០០០ ០០០ តោន (មួយលានតោន) ក្នុង១ឆ្នាំ។ តម្លៃជីធម្មជាតិផលិតដោយក្រុមហ៊ុន ហ៊ុយយន់ មានតម្លៃ ២៥០ដុល្លារ ក្នុង១តោន។ ចំណែកជីនាំចូលពីបរទេសជាប្រភេទជីគីមីមានតម្លៃពី ៤០០ ទៅ ៥០០ ដុល្លារអាម៉េរិក ក្នុង១តោន។
តាមតួលេខនេះ ជីក្នុងស្រុកផលិតដោយជនជាតិខ្មែរ អាចលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាបានត្រឹមតិចជាង ៥% នៃជីដែលនាំចូលពីបរទេសប៉ុណ្ណោះ។
ដូច្នេះ កម្ពុជាបាត់បងថវិកាអស់ជាង ៤០០លានដុល្លារអាម៉េរិក ក្នុង១ឆ្នាំ លើការនាំចូលជីគីមីពីបរទេស សម្រាប់ដាំដំណាំក្នុងប្រទេសកម្ពុជា។

Be the first to comment

Leave a Reply

Your email address will not be published.


*