មន្រី្តវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម តំណាងលោកបណ្ឌិតប្រធានស្តីទីបាន នាំថវិកាចូលរួមបុណ្យសពលោកសាស្រ្តាចារ្យ ឡោ សាន

ក្នុងស្មារតីសាមគ្គី និងទឹកចិត្តសន្ធាជ្រះថ្លា អាណិតអាសូរ អាឡោះអាល័យ ចំពោះលោកសាស្ត្រាចារ្យ នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០៖៣០ លោក ឃិន យ៉ង់ លោក សួ ប៉ុណ្ណារ៉ាត់ លោកស្រី ឃាង ធានី លោកស្រីបណ្ឌិត ជា វណ្ណី  និង លោកបណ្ឌិត ទុយ យូឃីម ជាតំណាងលោកបណ្ឌិត​ប្រធាន​ស្តីទី​វិទ្យា​ស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បាននាំយកថវិការបស់វិទ្យាស្ថានចំនួន៤០០ ០០០រៀល និងថវិកា​ផ្ទាល់​ខ្លួនចូលបុណ្យសពលោកសាស្ត្រាចារ្យ ឡោ សាន ដែលបានលាចាកលោកនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ សរុបចំនួន ៨៦០ ០០០រៀល។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង សូមឱ្យវិញ្ញាណក្ខន្ធលោកសាស្រ្តាចារ្យ បានទៅ​កាន់​សុគតិភព កុំបីឃ្លៀង​ឃ្លាតឡើយ។

Be the first to comment

Leave a Reply

Your email address will not be published.


*