ស្វែងយល់ពីអត្ថន័យរបស់អង្រឹងស្នែង ដោយ៖ បណ្ឌិត ផុន កសិកា

អង្រឹងស្នែងគឺជាអង្រឹងពិសេសមានដងស្នែង សម្រាប់ឥស្សរជនជិះមានមនុស្សសែង។ នៅបុរាណសម័យ អង្រឹងស្នែងគឺជាយានពិសេសមួយប្រភេទដែរសម្រាប់ឥស្សរជន (វចនានុក្រមខ្មែរ)។
នៅប្រាសាទបន្ទាយឆ្នារ មានចម្លាក់អង្រឹងស្នែងនៅថែវនៃប្រាសាទបន្ទាយឆ្មារ ដូចជា នៅថែវខាងលិចដែលបង្ហាញក្បួនដំណើររបស់ព្រាហ្មណ៍អាចារ្យនិងមនុស្សម្នាជាច្រើននាក់ ធ្វើដំណើឆ្ពោះទៅសំពះព្រះ (ព្រះលោកេសូរ?) និងនៅថែវខាងជើងស្លាបខាងលិចដែលបង្ហាញពីក្បួនរបស់ឥស្សជនថ្នាក់ខ្ពស់ (អាចជាព្រះមហាក្សត្រ?) ធ្វើដំណើរទៅធ្វើពិធីសាសនា (គោរពបូជាដល់ព្រះសិវលិង្គ?)។
អង្រឹងស្នែងក្នុងចម្លាក់ទាំងនេះមានស្នែងសម្រាប់មនុស្សសែង។ មនុស្សដែលសែងអង្រឹងមានចំនួន៤នាក់ គឺ២នាក់នៅខាងមុខ និង ២នាក់ទៀតនៅខាងក្រោយ។ នៅពីលើអង្រឹងស្នែង មានដំបូលគ្រប ផ្ដល់ម្លប់ដល់អ្នកជិះក្នុងអង្រឹងនោះ។

Be the first to comment

Leave a Reply

Your email address will not be published.


*