ស្នាយន្ដនៃអាណាចក្រអង្គរ ដោយ៖ក្រុមស្រាវជ្រាវអត្តសញ្ញាណព្រះបាទជ័យវរ្ម័នទី៧

អាណាចក្រអង្គរក្រោមការដឹកនាំរបស់ចក្រពត្រាធិរាជព្រះបាទជ័យវរ្ម័នទី៧ បានពង្រីកទឹកដីដ៏ធំធេងក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក ដោយការធ្វើសឹក សង្គ្រាម កងទ័ពប្រយុទ្ធប្រដាប់ដោយអាវុធយុទ្ធភណ្ឌច្រើនប្រភេទ មានដូចជា៖
-អាវក្រោះ
-លំពែង ខែល (អាវុធប្រើជាមួយគ្នា)
-ធ្នូនិងគ្រាប់ព្រួញ (ប្រើជាមួយគ្នា)
-ដាវ
-ផ្លែដឹង, ពូថៅ
-ផ្គាក់
-កាំបិត, កាំបិតស្នៀត

ក្រៅពីគ្រឿងអាវុធយុទ្ធភណ្ឌដូចរៀបរាប់ខាងលើអាណាអង្គរនៅប្រើស្នាដែលអ្នកស្រាវជ្រាវមុនៗបានហៅថា«ស្នាយន្ដ»។ នៅតាមចម្លាក់លើថែវប្រាសាទបាយ័ននិងប្រាសាទបន្ទាយឆ្មារ ក្នុងឈុតក្បួនដង្ហែកងទ័ពមានចម្លាក់ស្នាយន្តច្រើនប្រភេទ។ ស្នាយន្ដ​ប្រភេទខ្លះប្រើដាក់លើដំរីចម្បាំង និងស្នាខ្លះដាក់លើរទេះ និងស្នាខ្លះដាក់ផ្ទាល់ដីតែម្ដង។ គួររំលឹកដែរ​ថា តាមការ​សិក្សា​ស្រាវជ្រាវរបស់អ្នកស្រាវជ្រាវមុនៗបង្ហាញថា ស្នាយន្ដនៃអាណាចក្រអង្គរ​មានឥទ្ធិពលមកពីប្រទេសចិន។ នេះប្រហែលមក​ពី​​នៅ​​សម័យអង្គរ កម្ពុជាមានទំនាក់ទំនងជាមួយប្រទេសចិនច្រើនវិស័យ និយាយដោយឡែកគឺវិស័យយោធាដែល​អាណាចក្រអង្គរ​មានកងទ័ពស៊ីឈ្នួលជាជនជាតិចិនក៏បានចូលរួមប្រយុទ្ធក្នុងជួរកងទ័ពខ្មែរដែរ។

Be the first to comment

Leave a Reply

Your email address will not be published.


*