ថ្នាក់ដឹកនាំ និងមន្រ្តីវិទ្យា ស្ថាន វ.ម.វ.សចុះសួរ សុខទុក្ខ ឯ.ឧ បណ្ឌិត សភាចារ្យ រស់ ចន្ត្រាបុត្រ កំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត

ល្ងាចថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រួមមាន៖ លោកបណ្ឌិត ផុន ប្រធានស្តីទី លោកបណ្ឌិត ឆេង វណ្ណារិទ្ធ អនុប្រធានវិទ្យាស្ថាន លោក ឃិន យ៉ង់ លេខាអចិន្ត្រៃយ៍ លោក សួ ប៉ុណ្ណារ៉ាត់ ប្រធានផ្នែកប្រវត្តិវិទ្យានិងវិទ្យាសាស្ត្រនយោបាយ និងលោក ហេង វិរិទ្ធ ប្រធានលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​បណ្ឌិតសភាចារ្យ បានទៅសួរសុខទុក្ខ ឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ អតីតប្រធានវិទ្យាស្ថានមនុស្ស​សាស្ត្រនិងវិទ្យា​សាស្ត្រ​សង្គម ដែលកំពុងសម្រាកព្យាបាលជំងឺនៅអគារបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ និងមន្រ្​តីវិទ្យាស្ថានបាននាំយកថវិកាវិទ្យាស្ថានចំនួន១ ០០០ ០០០លានរៀល ថវិកាលោកបណ្ឌិត ផុន កសិកា និងលោកស្រី១ ០០០ ០០០លានរៀល និងថវិកាក្រុមការងារស្រាវជ្រាវគម្រោងបន្លែ៤០០ ០០០ម៉ឺនរៀល និងថវិកាគម្រោងផលប៉ះពាល់កូវីដ-១៩ ចំនួន៤០០ ០០០ម៉ឺនរៀល ថវិកាលោក សួ ប៉ុណ្ណារ៉ាត់ ៥០០ ០០០ម៉ឺនរៀល លោក ឃិន យ៉ង់ ៥០ ០០០ម៉ឺនរៀល លោក សាន ចេង ១០០ ០០០ម៉ឺនរៀល លោកបណ្ឌិត សុង ស៊ីណា ១០ដុល្លា សរុបទាំងអស់ចំនួន ៣ ០០០ ០០០លានរៀល និង១០ដុល្លា ឧបត្ថម្ភជូន​ដល់ឯកឧត្តមដើម្បីរួម​ចំណែក​ក្នុងការព្យាបាលជំងឺផងដែរ។

ថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថាន គោរពជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទទួល​បាន​ជោគ​ជ័យក្នុងការវះកាត់ ជំងឺបេះដូង និងជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះ។

Be the first to comment

Leave a Reply

Your email address will not be published.


*