មន្ត្រីប្រឡងជាប់ចំនួន១៧រូប ត្រូវបានរាជបណ្ឌិត្យសភា កម្ពុជាឱ្យចូលបម្រើការងារចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ

វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា សូមចូលរួម​អបអរសាទរចំពោះមន្ត្រីថ្មីទាំង១៧ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែល​ទើបប្រឡងជាប់ និងត្រូវបានទទួលស្គាល់ជាមន្ត្រីរាជការ ឱ្យ​ចូល​បម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុង​ក្របខណ្ឌ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី តាមរយៈប្រកាសលេខ ៥០ ប្រក.បល ចុះថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ដោយឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល​បន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងឋានន្តរស័ក្តិ ក្របខណ្ឌ ក.៣.៤ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ តទៅ។
សូមជូនពរមន្ត្រីថ្មីទាំង១៧រូប នៃរាជបណ្ឌិត្យសភាកម្ពុជាទទួល ជោគជ័យក្នុងការអនុវត្តកិច្ចការងារក្នុងរាជបណ្ឌិត្យសភាកម្ពុជា ជាបន្តបន្ទាប់ទៀត ឱ្យក្លាយជាទំពាំងស្នងឫស្សី និងជាសសរ​ទ្រូងរបស់ស្ថាប័ន ក៏ដូចជាប្រទេសជាតិ។

Be the first to comment

Leave a Reply

Your email address will not be published.


*