មន្រ្តី វ.ម.វ.ស សូមអបអរសាទរ ចំពោះឯកឧត្តមបណ្ឌិត លោកស្រីបណ្ឌិត លោកបណ្ឌិត

មន្រី្តវិទ្យាស្ថានមនុស្សសាស្រ្ត និងសង្គមសាស្រ្ត សូមអបអរសាទរ ចំពោះ លោកជំទាវបណ្ឌិត ឯកឧត្ដមបណ្ឌិត  ដែលត្រូវបាន​ព្រះករុណា ព្រះ​បាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់​បង្គាប់ តែងតាំងជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា «បណ្ឌិតសភាចារ្យ» តាម​ព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៩ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ មានរាយនាមខាងក្រោម៖

១. លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


២. ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ


៣. ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ

៤. ឯកឧត្ដមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ


៥. ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ។

សូមជម្រាបផងដែរថា គិតត្រឹម ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះ សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានចំនួនសរុប២៦នាក់ និងមានសមាជិកបម្រុងមួយចំនួនផងដែរ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្រី្តទាំងអស់ សូមគោរពជូនពរ និងប្រសិទ្ធពរជ័យជូន​លោកជំទាវបណ្ឌិត​សភា​ចារ្យ ឯកឧត្តមបណ្ឌិតសភាចារ្យ  ដែលជាឥស្សជនជាន់​ខ្ពស់របស់ជាតិ មានសុខភាពល្អ មានកម្លាំងខ្លាំងក្លា មានអាយុយឺនយូរ និងជោគជ័យ​គ្រប់ភារកិច្ចក្នុងបេសកកម្មបម្រ់ើជាតិមាតុភូមិដ៏បរវរនៃយើង។

 

 

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*