លោកបណ្ឌិត ប្រធានស្តីទីវិទ្យាស្ថាន ប្រជុំក្រុមការងារដើម្បីលើកគម្រោង សម្រាប់អនុវត្តឆ្នាំ២០២១

វេលាម៉ោង ៩៖០០ ថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានការប្រជុំក្រុមការងារគម្រោងរបស់វិទ្យាស្ថានសម្រាប់អនុវត្តឆ្នាំ២០២១ ក្រោមអធិបតីភាពលោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ដែលក្នុងនោះមានសមាសភាពចូលរួមក្នុងអង្គប្រជុំរួមមាន៖
១.លោក ឃិន យ៉ង់ លេខាអចិន្ត្រៃយ៍
២.លោក ឈឿន សាវន ប្រធានផ្នែកនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រធានគម្រោងបន្លែ
៣.លោក សួ ប៉ុណ្ណារ៉ាត់ ប្រធានផ្នែកប្រវត្តិវិទ្យានិងវិទ្យាសាស្ត្រនយោបាយ
៤.លោក លី តុង ប្រធានគម្រោង ផលប៉ះពាល់រោគរាតត្បាតកូវីដ-១៩
៥.លោក យិន ពោ អនុប្រធានគម្រោងបន្លែ។
អង្គប្រជុំបានផ្តោតការពិភាក្សាលើការសិក្សាស្រាវជ្រាវគម្រោង ស្តីពី «អត្ថប្រយោជន៍នៃពាណិជ្ជកម្មសេរី កម្ពុជា-ចិន» ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន របសក បានផ្តល់អនុសាសន៍ដល់ វមវស សម្រាប់អនុវត្តក្នុងឆ្នាំ២០២១ ​ជាលទ្ធផលអង្គប្រជុំសម្រេចនឹងបន្តនីតិវិធី និងកំណត់សមាសភាពចូលរួមនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

 

Be the first to comment

Leave a Reply

Your email address will not be published.


*