ជំនួបអ្នកប្រវត្តិសាស្ត្រខ្មែរនៅរាជបណ្ឌិត្យ​សភា​កម្ពុជា

កាលពីថ្ងៃអង្គារ  ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យ​សភា​កម្ពុជា​ បានរៀបចំជំនួបអ្នកប្រវត្តិសាស្ត្រខ្មែរលើកទី៤ ដើម្បីពិភាក្សា រួមគំនិត យោបល់គ្នាក្នុងគោលបំណងស្វែងរកធាតុ​ចូល​ឈានឆ្ពោះក្នុងការបង្កើតក្រុមអ្នកចងក្រង និងសរសេរឱ្យមានការឯកភាពប្រវត្តិសាស្ត្រខ្មែរទៅតាមសម័យកាលនីមួយៗ សម្រាប់​ចងក្រងទុកជាឯកសារដល់ អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត អ្នកអានទូទៅ និង ក្មេងៗជំនាន់ក្រោយ  ឱ្យស្គាល់ប្រវតិ្ត​សាស្រ្ត​របស់ខ្លួនឱ្យច្បាស់លាស់ជៀសវាងថាតាមអ្នកនយោបាយស្រេចនឹងចិត្ត ពេលស្គាល់ប្រវតិ្តសាស្រ្តខ្លួនឯងច្បាស់​ហើយ​ ត្រូវបណ្តុះគំនិតស្រឡាញ់ជាតិ ចេះថែរក្សា និងការពារផងដែរ  ។

សូមបញ្ជាក់ផងដែរថា ក្នុងជំនួបអ្នកប្រវតិ្តសាស្រ្តថ្ងៃនោះ ជាលទ្ធផលបានឯកភាពបែងចែកប្រវតិ្តសាស្រ្តខ្មែរ ជា ៥ សម័យគឺ

  1. សម័យបុរេប្រវតិ្តសាស្រ្ត
  2. សម័យមុនអង្គរ (នគរភ្នំ ហ្វូណន និង ចេនឡា)
  3. សម័យអង្គរ
  4. សម័យក្រោយអង្គរ(ចតុមុខ លង្វែក និងឧត្តុង្គ)
  5. សម័យទំនើប(គិតចាប់ពីអាណាព្យាបាលបារាំងដល់បច្ចុប្បន្ន)
  6.  

Be the first to comment

Leave a Reply

Your email address will not be published.


*