លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទី(​វមវស) បានដឹកនាំក្រុមការងារគម្រោងស្រាវជ្រាវ ជួបសម្ភាសន៍ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ នៅក្រសួងពាណិជ្ជកម្ម

នៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ចាប៉ពីម៉ោង ៩៖០០ ព្រឹកទទៅ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានដឹកនាំក្រុមការងារគម្រោងស្រាវជ្រាវ «ផលប៉ះពាល់នៃរោគរាតត្បាតកូវីដ-១៩ លើសង្គមនិងសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០» ទៅធ្វើបទសម្ភាសន៍ថ្នាក់​ដឹកនាំនិងមន្ត្រី​ជំនាញ​នៃក្រសួងពាណិជ្ជកម្ម នៅអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម។ ក្នុងជំនួបនេះ ក្រុមការងារគម្រោងស្រាវជ្រាវ «ផលប៉ះពាល់​នៃ​​រោគរាតត្បាតកូវីដ-១៩ លើសង្គមនិងសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០»បានជួបសម្ភាន៍ជាមួយថ្នាក់ដឹក​នាំនាយកដ្ឋាននិងមន្ត្រី​ជំនាញ នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៅម៉ោង៩៖០០ នាទី។
សមាសភាពចូលរួមមាន៖
-ក្រុមការងារគម្រោងស្រាវជ្រាវ «ផលប៉ះពាល់នៃរោគរាតត្បាតកូវីដ-១៩ លើសង្គមនិងសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០» នៃរាជបណ្ឌិត្យសភាកម្ពុជា មាន៖
១-លោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថាននិងជាទីប្រឹក្សាគម្រោង
២-លោក មាឃ សារី ប្រធានផ្នែកវិទ្យាសាស្ត្រអប់រំ អនុប្រធានគម្រោង
៣-លោក ឃិន យ៉ង់ លេខាអចិន្ត្រៃយ៍ សមាជិកគម្រោង
៤-លោក យិន ពោ អនុប្រធានផ្នែក
-សមាសភាពថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ នៃនាយកដ្ឋានកម្មសិទ្ធបញ្ញា អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម រួមមាន៖
១-លោក ទីវ សុជិនឌឿន អនុប្រធាននាយកដ្ឋាន
២-លោក តា ប៊ុនរិទ្ធិ ប្រធានការិយាល័យ
៣-លោក លី សូណាបិន ប្រធានការិយាល័យ
៤-លោក តា ប៊ុនង៉ែត ប្រធានការិយាល័យ
៥-លោក ឡាច សំបាត់ អនុប្រធានការិយាល័យ
៦-លោក ឆោម ម៉ានិត អនុប្រធានការិយាល័យ
៧-លោកស្រី ទេព រតនា អនុប្រធានការិយាល័យ
៨-លោកស្រី ស៊ុន ម៉ារ៉ា អនុប្រធានការិយាល័យ
៩-លោក ជា សៅរិទ្ធិ អនុប្រធានការិយាល័យ
១០-លោកស្រី ឡាច សារី មន្ត្រីជំនាញ
កិច្ចសម្ភាសន៍បានពិភាក្សាលើស្ថានភាពនៃការចុះបញ្ជីកម្មសិទ្ធិបញ្ញា មុននឹងក្នុងកំឡុងពេលវិបត្តិរោគរាតត្បាត កូវីដ-១៩ ដោយផ្តោតទៅលើការប្រែប្រួលថយចុះ ឬកើនឡើងចំនួនការចុះបញ្ជីបៀបធៀបនឹងឆ្នាំកន្លងទៅក្នុងពេលវេលាដូចគ្នា ប្រភេទផលិតផលដែលមានការថយចុះនិងកើនឡើងក្នុងការចុះបញ្ជី ជាដើម។ បន្ថែមពីនេះភាគីក្រសួង​ក៏បានបង្ហាញ​ពីយុទ្ធសាស្ត្រក្នុងការគៀងគរប្រមូលអាជីវករ ក្រុមហ៊ុនអាជីវកម្មនានា មកធ្វើការចុះបញ្ជីរក្សាកម្មសិទ្ធិបញ្ញាលើមុខរបរ និងផលិតផលរបស់ខ្លួន ក្នុងគោលបំណងការពារផលប្រយោជន៍លើអាជីវកម្មទាំងនោះដោយស្របច្បាប់ផងដែរ។

Be the first to comment

Leave a Reply

Your email address will not be published.


*