ក្រុមស្រាវជ្រាវជួបលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង ពិភាក្សាអំពីលទ្ធភាពធ្វើកំណាយនៅជិត បន្ទាយលង្វែក

កាលពីថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ដោយមានការអញ្ជើញ​ពី​លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ លោកបណ្ឌិត ផុន កសិកា លោក សួ ប៉ុណ្ណា​រ៉ាត់និងកញ្ញា តាកេត ស័កដា ព្រមទាំងលោក ឡេង វិទូ មន្ត្រីមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ  បានជួប​លោក​ជំទាវ​ដើម្បី​ពិភាក្សាអំពីលទ្ធភាពនៃការសិក្សាស្រាវជ្រាវធ្វើកំណាយនៅជិតបន្ទាយលង្វែកដើម្បីស្វែងយល់​បន្ថែមអំពីបុរេ​ប្រវត្តិ​សាស្ត្រ និងប្រវត្តិសាស្ត្រ នៅបន្ទាយលង្វែក ព្រមទាំងប្រព័ន្ធធារាសាស្ត្រដែលអាចផ្គត់ផ្គត់ការប្រើប្រាស់ទឹកនៅក្នុងបន្ទាយលង្វែក។
លោកជំទាវឧកញ៉ាកិត្តិបណ្ឌិតបានសន្យាថានឹងជួយរួមចំណែកជាមួយរាជបណ្ឌិត្យសភាកម្ពុជាក្នុងការធ្វើកំណាយសិក្សាស្រាវ ជ្រាវដើម្បីចងក្រងប្រវត្តិប្រទេសកម្ពុជាតាមរយៈការជួយឧបត្ថម្ភសម្រាប់ការអនុវត្តកំណាយស្រាវជ្រាវ។

Be the first to comment

Leave a Reply

Your email address will not be published.


*