ក្រុមការងារគម្រោងស្តីពីផលប៉ះពាល់នៃរោគរាត​ត្បាតកូវីដ -១៩ បន្តចុះសិក្សាប្រមូលទិន្នន័យនៅខេត្តរតនគិរី និងមណ្ឌលគិរី

កាលពីថ្ងៃព្រហស្បតិ៍ទី៦ ដល់ថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២០ ក្រុមការងារគម្រោងស្រាវជ្រាវ «ផលប៉ះពាល់នៃរោគរាត​ត្បាតកូវីដ-១៩ លើសង្គមនិងសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០»ដឹកនាំដោយ លោក លី តុង ប្រធានគម្រោង និងសមាជិកចំនួន​បីរូបទៀត បានចុះស្រាវជ្រាវពីផលប៉ះពាល់នៃវបត្តិកូវីដ-១៩ មកលើវិស័យទេសចរណ៍ និងសង្គមសេដ្ឋកិច្ចនៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរី។ សមាសភាពចូលរួមមាន៖ ១-លោក លី តុង២-លោកបណ្ឌិត ទុយ យូឃីម៣-លោកបណ្ឌិត ហែម ឡាច និង ៤-លោក ឈុន ផាវ៉េង។

ក) ផលប៉ះពាល់
ក្រុមការងារបានជួបសម្ភាស លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី អាជីវករលក់អាហារ វត្ថុអនុស្សាវរីយ៍នៅតាម​រម្មណី​​យដ្ឋានទេសចរណ៍មួយចំនួនក្នុងខេត្ត។ ជាលទ្ធផល វិស័យទេសចរណ៍ក្នុងខេត្តមានការថយចុះច្រើន ទាំងភ្ញៀវជាតិ និង​ភ្ញៀវអន្តរជាតិ។ ដោយឡែកភ្ញៀវអន្តរជាតិ ការថយចុះរហូតដល់០% ចំណែកភ្ញៀវជាតិមានការថយចុះច្រើន​ក្នុងអំឡុង​ពេល​ផ្ទុះដំបូង។ ភ្ញៀវជាតិចាប់ផ្តើមធ្វើដំណើរមកទស្សនាតាមរមណីយដ្ឋាននានាវិញ ក្នុងអំឡុងជាង១ខែចុងក្រោយ។

ខ) បញ្ហាប្រឈម
• រមណីយដ្ឋានទេសចរណ៍ភាគច្រើនក្នុងខេត្តប្រឈមគ្រប់គ្រងដោយសហគមន៍ ដូចនេះការរីកចម្រើន និងការគ្រប់គ្រងនៅមានកម្រិត
• សហគមន៍តាមតំបន់ទេសចរណ៍ មិនសូវសហការជាមួយមន្ទីរជំនាញក្នុងការកែលម្អ និងអភិវឌ្ឍ
• សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន ភាគច្រើន មិនមានស្តង់ដារគ្រប់គ្រាន់តាមនិយាមទេសចរណ៍ដែលបានកំណត់
• សណ្តាប់ធ្នាប់ និង អនាម័យនៅតាមរមណីយដ្ឋាននានា នៅតែជាបញ្ហាចោទ
• កង្វះរមណីយដ្ឋាន និងសកម្មភាពបែបវប្បធម៌ ឬសង្គម ធ្វើឱ្យភ្ញៀវមិនអាចស្នាក់នៅយូរបាននៅក្នុងខេត្ត
• មគ្គុទេ្ទសក៍ទេសចរណ៍ពុំមានកម្រិតចំណេះដឹងតាមស្តង់ដាកំណត់

Be the first to comment

Leave a Reply

Your email address will not be published.


*