មន្រី្តវិទ្យាស្ថានតំណាង លោកបណ្ឌិតប្រធានស្តីទីចុះសួរ សុខទុក្ខ លោក មាឃ សារី ដែលកំពុង សម្រាក ព្យាបាលនៅមន្ទីរពេទ្យអង្គឌួង

ព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ នាម៉ោង ១០៖០០ ព្រឹក លោក ឃិន យ៉ង់ លោក សួ ប៉ុណ្ណារ៉ាត់ លោក ប៉ាន់ សំណាង តំណាងលោកបណ្ឌិត ផុន កសិកា ប្រធានស្តីទី វមវស ថ្នាក់ដឹកនាំនិងមន្ត្រី វមវស ទាំងអស់ បានទៅសួរសុខទុក្ខលោក មាឃ សារី រធានផ្នែកវិទ្យាសាស្ត្រអប់រំ ដែលបានវះកាត់មាត់ នៅមន្ទីរពេទ្យអង្គឌួង ដោយបាននាំយកថវិកាវិទ្យាស្ថានចំនួន ៤០ម៉ឺនរៀល លោកបណ្ឌិត ផុន កសិកា និងលោកស្រី ២០ម៉ឺនរៀល លោក សួ ប៉ុណ្ណារ៉ាត់ ៥ម៉ឺនរៀល លោក ឃិន យ៉ង់ ៥ម៉ឺនរៀល លោក ប៉ាន់ សំណាង ៥ម៉ឺនរៀល លោក ហៃ សុគន្ធា ២ម៉ឺនរៀល ឧបត្ថម្ភរួមចំណែកក្នុងការព្យាបាលជំងឺផងដែរ។ ថ្នាក់ដឹកនាំនិងមន្ត្រី សូមជូនពរលោក មាឃ សារី ឆាប់ជាសះស្បើយពីជំងឺ មានសុខភាពល្អរហូតតទៅ។ លោក មាឃ សារី ត្រូវម្រាកព្យាបាលនិងតាមដានរបួស នៅមន្ទីរពេទ្យចំនួនមួយសប្តាហ៍។

Be the first to comment

Leave a Reply

Your email address will not be published.


*