ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រ.ប.ស.ក ចូលរួមក្នុងពិធីសូត្រមន្តសុំសេចក្តីសុខ មុនបើកការ កំណាយស្រាវជ្រាវ

ព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តសុំសេចក្តីសុខ មុនបើកការកំណាយស្រាវជ្រាវ«ប្រព័ន្ធធារាសាស្ត្រនៅតំបន់បន្ទាយលង្វែក» ចាប់ពីថ្ងៃទី៦ ដល់ទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិពាមជំនីក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដែលលោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម ជាប្រធានគម្រោង និងដឹកនាំការកំណាយ, រួមសហការដោយរាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយបានទទួលការឧបត្ថម្ភពី លោកជំទាវឧញ៉ាកត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍។

Be the first to comment

Leave a Reply

Your email address will not be published.


*