បុណ្យខួបនៃការសិតបដិមាព្រះនាងឥន្ទ្រទេវី និងពិធីសម្ពោធន៍សៀវភៅស្តីពី «បដិមាទោល ព្រះនាងឥន្ទ្រទេវី»

នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភា​កម្ពុជា​មាន​រៀបចំកម្មវិធីបុណ្យខួបនៃការសិតបដិមាទោលព្រះនាងឥន្ទ្រទេវី និង ពិធីសម្ពោធន៍សៀវភៅ «បដិមាទោលព្រះនាងឥន្ទ្រទេវី» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលមានកម្មវិធីដូចជា៖
  • ព្រះសង្ឃសូធ្យជយន្តោ និង សូធ្យមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសីនៅសំណង់បុស្បុក បដិមាព្រះនាងឥន្ទ្រទេវី
  • កម្មវិធីសម្ពោធន៍សៀវភៅ «បដិមាទោលព្រះនាងឥន្ទ្រទេវី»
  •  ចំណាប់អារម្មណ៍របស់លោកបណ្ឌិត ផុន កសិកា តំណាងអ្នកនិពន្ធសៀវភៅ
  • ពិធីប្រគល់លិខិតថ្លែងអំណរគុណដល់លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង ដែលបានឧបត្ថម្ភដល់ការបោះពុម្ពសៀវភៅ «បដិមាទោលព្រះនាងឥន្ទ្រទេវី»
  • ពិធីប្រគល់លិខិតសរសើរដល់អ្នកនិពន្ធសៀវភៅទាំង៤រូប មានដូចជា (ឯកឧត្តមបណ្ឌិត យង់ ពៅ, លោកបណ្ឌិត ផុន កសិកា, លោកស្រី ម៉ិល វាសនា និង កញ្ញា តាកេត ស័កដា)
  • ទស្សនាការសម្ដែងល្ខោនបាសាក់រឿង «ចន្ទសង្វារបុប្ផាភួង» សម្តែងដោយក្រុមសិល្បៈ ភី សុគន្ធី
  • ពិសានំបញ្ចុកសាមគ្គី (នៅទីធ្លាមុខអគារឥន្ទ្រទេវី)
       

Be the first to comment

Leave a Reply

Your email address will not be published.


*