អបអរសាទរទិវាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ជាខួប ២៧ឆ្នាំ គឺជាថ្ងៃដែលដែលប្រទេសកម្ពុជាបានប្រកាសដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវ​ការនូវ​រដ្ឋធម្មនុញ្ញដែលត្រូវបានអនុម័តជាឯកច្ឆន្ទដោយសភាធម្មនុញ្ញនៅឆ្នាំ១៩៩៣។ យើងអាចនិយាយបានថា រដ្ឋធម្មនុញ្ញ គឺជាមូល​ដ្ឋានគ្រឹះនៃស្ថិរភាពរបបនយោបាយ ក្របខណ្ឌច្បាប់ និងក្របខណ្ឌស្ថាប័ន នៅលើខឿនប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមកដល់បច្ចុប្បន្ន មានសុខសន្តិភាពពេញលេញ ជារដ្ឋមានស្ថិរភាព វិបុលភាព និង​វឌ្ឍនភាព។
ក្នុងរយៈពេល ២៧ឆ្នាំ កន្លងមកនេះ រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិមួយ បានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ដោយបានតាក់តែងនិងអនុម័តច្បាប់សរុបបានចំនួន៥៧៥ច្បាប់ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិ ទាំងក្នុង​ផ្នែក​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ។ ក្នុងន័យនេះ ចូរយើងរួមគ្នាបន្ត​គោរព ការពារនិង​អនុវត្​តតាមរដ្ឋធម្មនុញ្ញ សំដៅកសាង និងលើកកម្ពស់នីតិរដ្ឋ ជាកោះសន្តិភាព ដែលមានការអភិវឌ្ឍ និងរុងរឿងជារៀងរហូតតទៅ។

Be the first to comment

Leave a Reply

Your email address will not be published.


*