ថ្នាក់ដឹកនាំ និងមន្ត្រីនៃ វ.ម.វ.សទាំងអស់ សូមចូលរួម រំលែកទុក្ខចំពោះមរណភាពឧបាសិកា ញឹក សុក

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម សូមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុត ដែលឧបាសិកា ញឹក សុក ត្រូវជាមាតាបង្កើតរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១:០០ នាទី រំលងអាធ្រាត ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។

 

Be the first to comment

Leave a Reply

Your email address will not be published.


*