មន្រី្តរាជបណ្ឌិត្យសភាកម្ពុជា៩រូប ទទួលបានការប្រោស ប្រទានតែងតាំងពីព្រះមហាក្សត្រ

យោងតាមព្រះរាជក្រឹត្យលេខនស/រកត/០៩២០/១០២៥ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈដល់មន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាចំនួន៩រូប  ដែលក្នុងនោះមានឯកឧត្តមបណ្ឌិត ផុន កសិកា ក៏ត្រូវ​បានតែងតាំងជាប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បន្ទាប់ពីលោកបណ្ឌិតទទួលកិច្ចការ​ជាប្រធានស្ដីទី​វិទ្យា​សាស្ត្រអស់រយៈពេលជិត១ឆ្នាំកន្លងមកហើយ។  ក្នុងនោះរួមមាន៖

  • អគ្គលេខាធិការ ដែលមានឋានៈស្មើរដ្ឋលេខាធិការ១រូប
  • អគ្គលេខាធិការរង ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ១រូប
  • និងប្រធានវិទ្យាស្ថាន ដែលមានឋានៈស្មើអគ្គនាយក៧រូប
  • សូមអបអរសាទរ ថ្នាក់ដឹកនាំទាំងអស់ និងសូមជូនពរមានសុខភាពល្អ ព្រមទាំងទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងបេសកកម្មបម្រើជាតិមាតុភូមិ។

Be the first to comment

Leave a Reply

Your email address will not be published.


*