
ថ្នាក់ដឹកនាំនិងមន្រី្តវិទ្យាសា្ថនមនុស្ស និងសង្គមសាស្រ្តនៃរាជបណ្ឌិត្យ សភាកម្ពុជាមានការក្តុកក្តួលជារំជួលក្នុងចិត្តជាពន់ពេក ដោយទទួលដំណឹង ក៏ក្រៀមក្រំថា ឯកឧត្តម ស៊ឹម សៀងប៉ាវ ជាមន្ត្រីជំនួយការរាជបណ្ឌិត្យសភា កម្ពុជាបានទទួលមរណភាព កាលពីថ្ងៃច័ន្ទ ៣រោច ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២០ វេលា ម៉ោង ១០:១៥នាទី ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគគាពាធ។
ថ្នាក់ដឹកនាំនិងមន្រី្តវិទ្យាសា្ថនមនុស្ស និងសង្គមសាស្រ្តនៃរាជបណ្ឌិត្យសភាកម្ពុជា សូមលំឱនកាយវាចិត្តគោរពវិញ្ញាណក្ខន្ធឯកឧត្តម ស៊ឹម សៀង ប៉ាវ បានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាត។
Leave a Reply