ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានបានផ្តល់សៀវភៅ ចំនួន៨០ក្បាល ជូនសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

នៅរសៀលថ្ងៃពុធ ៣រោច   ខែ អស្សុជ  ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០
ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងសង្គមសាស្រ្តនៃរាជបណ្ឌិត្យសភាកម្ពុជា​ និងជាតំណាងអ្នកនិពន្ធសៀវភៅស្តីពី «បដិមាទោលព្រះនាងឥន្ទ្រទេវី» បានប្រគល់សៀវភៅចំនួន៨០ក្បាល ជូន​សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិស្ស និស្សិត អ្នកអានទូទៅ និងអ្នកសិក្សាស្រាវជ្រាវក្នុង​និងក្រៅប្រទេស ទុក​ជាមូលដ្ឋានពង្រីកនូវចំណេះដឹងថ្មីៗបន្ថែមទៀត។
ជាមួយគ្នានេះដែរ តំណាងសាកលវិទ្យាល័យវិចិត្រសិល្បៈ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះឯក​ឧតម្តបណ្ឌិតប្រធានវិទ្យាស្ថាន ដែលបានផ្តល់អំណោយជាសៀវភៅដ៏មានសារៈសំខាន់នេះ សូមគោរពជូនពរឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថាន និងក្រុមស្រាវស្រាវ ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី មានសុខភាពល្អ កម្លាំងមាំបួន ទទួលទានមានបាន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងបេសកកម្ម​បម្រើជាតិមាតុភូមិ​របស់យើង។

Be the first to comment

Leave a Reply

Your email address will not be published.


*