ឯកឧត្តមបណ្ឌិត ផុន កសិកា តំណាង​ក្រុមស្រាវជ្រាវ បានអនុ​ញ្ញាត​ឱ្យលោក ជា សុជាតិ ជួប​ពិភាក្សា

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត សំរិទ្ធិស័ក ព.ស២៥៦៤ ត្រូវ​នឹង​​​ថ្ងៃទី៨ ខែតុលា  ឆ្នាំ២០២០ នៅបន្ទប់ប្រជុំវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្រ្តសង្គម នៃ​​រាជបណ្ឌិត្យសភាកម្ពុជា មានរៀប​ចំកិច្ចពិភាក្សាមួយ ក្រោមអធិបតីភាពឯក​ឧត្តម​បណ្ឌិត ផុន​ កសិកា តំណាងក្រុមការងារសិក្សាស្រាវជ្រាវអំពី «អត្តសញ្ញាណ​បដិមា​ព្រះ​បាទ​ជ័យវរ្ម័នទី៧» បានអនុញ្ញាតឱ្យលោក ជា សុជាតិ ប្រធានការិយាល័យអភិរក្ស នៃ​នាយកដ្ឋានសារៈមន្ទីរភ្នំពេញ ​និងជាអ្នកជំនាញ​បដិ​មាសាស្ត្រ ជួបពិភាក្សា ដើម្បី​ស្វែង​រក​ការឯកភាព ក្នុងការកំណត់រូបព្រះបាទជ័យវរ្ម័នទី៧ ឱ្យបានជាក់លាក់ ពិសេស​ផ្តោតទៅលើការគ្រងមកុដកំពូលបី និងគ្រឿង​រណ្តាប់​របស់ព្រះមហាក្សត្រ។  សូម​បញ្ជាក់​​ថា នៅក្នុងជំនួបនេះ ក្រុមការងារស្រាវជ្រាវ ដឹកនាំដោយ​ឯកឧត្តមបណ្ឌិត ផុន​ កសិកា ប្រធានវិទ្យាស្ថាន និងមន្រី្តជំនាញពាក់ព័ន្ធ បានពិភាក្សា​គ្នាយ៉ាងផុលផុសប្រកប​ដោយផលផ្លែ និងមេត្រីភាព។

Be the first to comment

Leave a Reply

Your email address will not be published.


*