ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានដឹកនាំក្រុមការងារ គម្រោងចុះសិក្សាស្វែងយល់រូបចម្លាក់ព្រះបាទ ជ័យវរ័្មនទី៧នៅប្រាសាទបាយ័ន

សៀមរាប៖ នៅថ្ងៃសុក្រទ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក  ពុទ្ធសរាជ ២៥៦៤ ត្រូវនឹងថ្ងៃទីថ្ងៃទី១៦ ខែតុលា  ឆ្នាំ២០២០ វេលាម៉ោង៩៖០០ព្រឹក ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន​មនុស្សសាស្ត្រ និងវិទ្យា​សាស្រ្ត​សង្គម នៃរាជបណ្ឌិត្យ​សភាកម្ពុជាបានដឹកនាំក្រុមការងារគម្រោងស្រាវជ្រាវស្តីពី « អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧» បន្តចុះសិក្សារូបចម្លាក់ព្រះបាទជ័យវរ័្មនទី៧ ឆ្លាក់នៅតាមថែវនៃប្រាសាទបាយ័ន ដើម្បីធ្វើការផ្ទៀងផ្ទាត់លើចំណុចមួយចំនួនដូចខាងក្រោម៖
1. លេខកូដរូបចម្លាក់ដែលបានចុះរួចហើយ
2. ទីតាំងរូបដែលបានចុះលេខកូដរួច
3. ត្រួតពិនិត្យពីបរិបទជុំវិញរូប ដើម្បីពិពណ៌នាបន្ថែម
4. ថតរូបឡើងវិញ ចំពោះរូបណាដែលថតមិនបានច្បាស់ល្អ។

បេសកកម្មស្រាវជ្រាវនេះ លោក ភឹង តារា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា មានជំនាញសិល្បៈ និង រូបចម្លាក់នៅតាមជញ្ជាំងប្រាសាទ ក៏បានចូលរួមផ្ដល់យោបល់, ចែករំលែកចំណេះដឹង ព្រមទាំងបទពិសោធ ជាមួយក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាដែរ។

Be the first to comment

Leave a Reply

Your email address will not be published.


*