ចម្លាក់ត្រពាំង, ព្រែក, ស្ទឹង, បឹង នៅថែវប្រាសាទបាយ័ន

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារគម្រោងស្រាវជ្រាវស្តីពី « អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧» ដឹកនាំដោយឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តសិក្សារូបចម្លាក់ព្រះបាទជ័យវរ័្មនទី៧ដែលឆ្លាក់នៅតាមថែវខាងក្នុងនៃប្រាសាទបាយ័ន។
ក្រៅពីរបកគំហើញចម្លាក់រូបព្រះបាទជ័យវរ្ម័នទី៧ ក្រុមការងារស្រាវជ្រាវក៏បានរកឃើញដែរថា សូម្បីចម្លាក់ត្រពាំង, ព្រែក, ស្ទឹង, បឹង ក៏មានឆ្លាក់បង្ហាញនៅតាមថែវខាងក្រៅ និង ថែវខាងក្នុងនៃប្រាសាទបាយ័នផងដែរ។
នេះគឺជាភស្ដុតាងបង្ហាញថា អាណាចក្រអង្គរបានគិតគូរដល់ការជីកត្រពាំង ព្រែក បឹង សម្រាប់បម្រើដល់ការរស់នៅរបស់មនុស្សក្នុងអាណាចក្រនេះ ហើយដែលភស្តុតាងចម្លាក់នៅលើថែវទាំងអស់នេះស្របគ្នានឹងទិន្នន័យបុរាណវត្ថុវិទ្យាដែលរកឃើញថា ខ្មែរសម័យអាណាចក្រអង្គរជីកបារាយណ៍ធំៗ ព្រែកជីក ទំនប់ ប្រឡាយខ្វាត់ខ្វែងក្នុងរាជធានី មិនតែប៉ុណ្ណោះនៅមានជីកត្រពាំងរាប់ពាន់ត្រពាំងនៅតាមភូមិ លំនៅដ្ឋានទៀតផង។

 

 

 

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*