ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងជាប្រធានក្រុមការស្រាវជ្រាវ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម បណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា

ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងជាប្រធានគម្រោងស្រាវជ្រាវ «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» នៃរាជបណ្ឌិត្យសភាកម្ពុជា៖ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានផ្ដល់កត្តិយសអញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សា ស្ដីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» នាថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០..
ឯកឧត្តមបណ្ឌិតក៏សូមថ្លែងអំណរគុណចំពោះ៖
-ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ដែលបានអញ្ជើញជាអធិបតីបើកវេទិកាពិភាក្សាខាងលើ
-លោក គង់ វីរៈ វាគ្មិនសម្របសម្រួល
-លោក អ៊ឹម សុខរិទ្ធី ជាវាគ្មិន
-លោក ព្រាប ចាន់ម៉ារ៉ា ជាវាគ្មិន
-លោក សួ ប៉ុណ្ណារ៉ាត់ ជាវាគ្មិន
-កញ្ញា តាកេត ស័កដា ជាវាគ្មិន


-ឯកឧត្តមបណ្ឌិត ឯកឧត្តម លោក លោកស្រី មកពីស្ថាបននានា មានដូចជា៖ រាជបណ្ឌិត្យសភាកម្ពុជា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សារៈមន្ទីរជាតិ, អាជ្ញាធរជាតិអប្សរា, អាជ្ញាធរជាតិព្រះវិហារ, អាជ្ញាធរជាតិសម្បូរព្រៃគុក, គណៈកម្មការជាតិយូណេស្កូកម្ពុជា ដែលបានចូលរួមក្នុងអង្គវេទិកា ព្រមទាំងបានផ្ដល់យោបល់ក្នុងកិច្ចពិភាក្សាយ៉ាងផុសផុល ដើម្បីសម្រេចជ្រើសរើសរូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ មកសាងជាបដិមាទោល
-លោក លោកស្រី នៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិតសភាកម្ពុជា ដែលបានជួយការងារផ្នែករដ្ឋបាល រៀបចំវេទិកា តាំងពីដើមរហូតដល់ចប់។
សូមគោរពជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត លោកសាស្ត្រាចារ្យ លោក លោកស្រី នាងកញ្ញា ជួបតែសេចក្ដីសុខគ្រប់ប្រការ និងជោគជ័យក្នុងការបំពេញភារកិច្ច ក៏ដូចជាជោគជ័យបន្តទៀតក្នុងកិច្ចការស្រាវជ្រាវរបស់ខ្លួន។
សូមអរគុណ

 

Be the first to comment

Leave a Reply

Your email address will not be published.


*