ក្រុមការងារចុះពិនិត្យទីតាំងតម្កល់បដិមា​ព្រះបាទជ័យវរ្ម័ន​ទី៧ នៅអគារខេមរវិទូ

នាព្រឹកថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវគម្រោង «អត្តសញ្ញា​ណ​បដិមាព្រះបាទជ័យវរ្ម័នទី៧» បានចុះពិនិត្យទីតាំងដែល នឹងតម្កល់បដិមា​ព្រះបាទ​វជ័យវរ្ម័នទី៧ នៅក្នុងអគារខេមរវិទូ ផ្នែកខាងមុខ ជាមួយលោក សុផុន សំខាន់ ព្រឹទ្ធ​បុរស​រង មហាវិទ្យាល័យសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (លោកគឺជា​ស្មិតរូបបដិមា ព្រះបាទជ័យវរ្ម័នទី៧) ដើម្បីពិនិត្យទីតាំងតម្កល់បដិមា វាស់វែង​នៅទីតាំង​ជាក់ស្ដែង។

មិនតែប៉ុណ្ណោះ ក្រុមការងារបានទៅសិក្សានៅសារៈមន្ទីរជាតិភ្នំពេញ ដើម្បីពិនិត្យមើល​បដិមាដែលសាងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដោយផ្ទៀងផ្ទាត់មើលក្បាច់មកុដកំពូលបី គ្រឿងបំពាក់ផ្សេងៗដែលស្ថិតនៅផ្នែកខាងខ្នង (នៅពីក្រោយ) ជាពិសេសគឺរូបប​ដិមា​ព្រះបាទជ័យវរ្ម័នទី៧ ដោយយើងនឹងយកលំនាំ ទៅតាម​ទំហំបដិមារបស់ព្រះអង្គ​នៅ​ក្នុងសារៈមន្ទីរតែម្តង។

Be the first to comment

Leave a Reply

Your email address will not be published.


*