ឯកឧត្តមបណ្ឌិត ផុន កសិកា ទទួលព្រះរាជក្រឹត្យប្រកាស មុខតំណែង ត្រាវិទ្យាស្ថាន និងគ្រឿងឥស្សរិយ​​យសពីឯក ឧត្ដម​ បណ្ឌិតសភា​ចារ្យ សុខ ទូច រាជបណ្ឌិត្យសភាកម្ពុជា

នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងកម្មវិធីសន្និបាតបូក​សរុបការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ នៃរាជបណ្ឌិត្យសភា កម្ពុជា..

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញប្រកាស​មុខ​តំណែងអគ្គលេខាធិការ អគ្គលេខាធិការរង ជាមួយគ្នានឹងការប្រកាស​តំណែង​ប្រធាន​​វិទ្យាស្ថាន ព្រមទាំងប្រគល់ត្រាជូនប្រធានវិទ្យាស្ថានទាំង៧ និងបំពាក់គ្រឿង​ឥស្សរិយយសលើកទឹកចិត្តជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីឆ្នើម នៃរាជបណ្ឌិត្យ​សភាកម្ពុជា។

ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានទទួលគ្រឿងឥស្សរិយយស ព្រមជាមួយនឹងទទួលព្រះរាជក្រឹត្យប្រកាសមុខតំណែងជាប្រធានវិទ្យាស្ថាន ក៏ដូចជាទទួលត្រារបស់វិទ្យាស្ថានក្នុងពេលតែមួយ។

ជាមួយគ្នានេះដែរ មន្រ្តីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្ត្រសង្គម ចំនួន១០រូប ដែលមានស្នាដៃល្អក្នុងការបំពេញការងារកន្លងមកក៏ទទួលបានទទួលគ្រឿងឥស្សរិយយសមេ​ដាយការងារក្នុងកម្មវិធីនេះផងដែរ  មានដូចជា៖

១. លោកបណ្ឌិត ឆេង វណ្ណារិទ្ធ       មេដាយអស្សប្ញរិទ្ធ

២. លោក ស៊ួ ប៉ុណ្ណារ៉ាត់                 មេដាយមាសការងារ

៣. លោក ឈឿង សាវន               មេដាយមាសការងារ

៤. លោក ឈុន ផាវេង                  មេដាយមាសការងារ

៥. លោកស្រី ឃាង ធានី               មេដាយមាសការងារ

៦. លោកបណ្ឌិត ប៉ាន់ វុត្ថា             មេដាយប្រាក់ការងារ

៧. លោក សាន ចេង                    មេដាយប្រាក់ការងារ

៨. លោក នេត ចំរើន                    មេដាយសំរិទ្ធការងារ

៩. លោក ប៉ាន់ សំណាង               មេដាយសំរិទ្ធការងារ

១០. និង លោក លី តុង                 មេដាយសំរិទ្ធការងារ

ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថាន និងមន្ត្រីវិទ្យាស្ថាន ក៏សូមថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅជូនចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើកទឹកចិត្តដល់មន្ត្រីដែល​ខិតខំប្រឹងប្រែង​បំពេញការងារ និងសូមគោរពជូនពរឯកឧត្ដមបណ្ឌិតសភាចារ្យ ជួបតែ ពុទ្ធិពរ ទាំង៤ប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ 🙏🏻

Be the first to comment

Leave a Reply

Your email address will not be published.


*