សេចក្តីជូនដំណឹង

សូមគោរពជម្រាបជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា៖

រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំ វេទិកាពិភាក្សាស្តីពី «ដំណើរការសរសេរ ប្រវត្តិ សាស្ត្រប្រទេសកម្ពុជា» នាព្រឹក ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលនឹងមានការអញ្ជើញចូលរួមពី អ្នកជំនាញប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា ប្រវត្តិសិល្បៈ សិលាចារឹកវិទ្យា និងអក្សរសាស្ត្រ មកពីស្ថាប័នជាតិនានារួមមាន៖

-រាជបណ្ឌិត្យសភាកម្ពុជា
-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
-ក្រសួងអប់រំ យុវជន និងកីឡា
-សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
-សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
-គណៈកម្មការជាតិបេតិកភណ្ឌពិភពលោក
-គណៈកម្មការយូណេស្កូកម្ពុជា។

សៀវភៅប្រវត្តិសាស្រ្តប្រទេសកម្ពុជាដែលនឹងចងក្រង មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចាប់សម័យបុរេប្រវត្តិសាស្ត្រ សម័យមុនអង្គរ សម័យអង្គរ សម័យក្រោយអង្គរ និងសម័យទំនើប។

អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

សូមអរគុណ

Be the first to comment

Leave a Reply

Your email address will not be published.


*