សម្ដេចតេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ ស្ដីពីប្រាក់បេស​ក​កម្ម​នៅក្នុង និងក្រៅប្រទេស​សម្រាប់​រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់​ក្រោម​ជាតិ ​​​​

 កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អនុក្រឹត្យនេះ កំណត់អំពីវិធាន និងនីតិវិធីនៃការអនុវត្ដប្រាក់បេសកកម្ម នៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព ភាពសក្ដិសិទ្ធិ តម្លាភាព និងគណនេយ្យភាព នៃការបំពេញបេសកកម្ម នៅក្នុងប្រទេស និងក្រៅប្រទេសរបស់ថ្នាក់ដឹកនាំ មន្ដ្រីរាជការសាធារណៈ និងមន្ដ្រីជាប់កិច្ចសន្យា នៃក្រសួងស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃកម្ពុជា»

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះ៖

  • សមាជិករាជរដ្ឋាភិបាល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
  • រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ
  • សមាសភាពក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់
  • មន្ត្រីរាជការសាធារណៈគ្រប់លំដាប់ថ្នាក់
  • ទីប្រឹក្សា ជំនួយការ
  • មន្ត្រីជាប់កិច្ចសន្យាដែលមានការ ទទួលស្គាល់ជាផ្លូវការ ពីក្រសួងមុខងារសាធារ
  • ជំនួយការហិរញ្ញវត្ថុ នៃរដ្ឋបាលឃុំសង្កាត់។

អនុក្រឹត្យដែលមានខ្លឹមសារដូចតទៅ៖

Be the first to comment

Leave a Reply

Your email address will not be published.


*